Monday, October 7, 2019

ចុកពោះហ្មង! អុឹម ជីវ៉ា ត្រាប់វីដេអូ តាមលោក ឈាង វុន ករណីកម្មករ កម្មការនី (មានវីដេអូ)

ភ្នំពេញ៖ ករណីដែលកំពុងផ្ទុះមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ក្រោយពីឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ លើកឡើងថា
ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​
ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។
ហើយយ៉ាងណាក្រោយពីផ្ទុះករណីខាងលើនេះរួចមក លោកឯកឧត្តម ឈាង វុន ក៏បានបកស្រាយត្រលប់ទៅកាន់អ្នករិះគន់វិញថា “ការធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​”។

No comments:

Post a Comment